ការព្យាយាមធ្វើឲ្យគេស្ងើចសរសើរ
ពេលដែលសិស្សមហាវិទ្យាល័យមួយថ្នាក់ បានចេញកម្មសិក្សាអំពីវប្បធម៌ ក្នុងចំណោមសិស្សឆ្មើមទាំងឡាយ នាងជា សិស្សឆ្មើមម្នាក់ ដែលគ្រូបង្រៀនរបស់គាត់មើលស្ទើរតែមិនស្គាល់។ កាលនៅរៀនក្នុងថ្នាក់ នាងបានពាក់ស្បែងជើង ដែលមានកែងជិតមួយទឹកកន្លះ ហើយបានលាក់កែងដ៏វែងនោះ នៅក្នុងជើងខោរបស់នាង។ ប៉ុន្តែ ពេលនាងពាក់ស្បែកជើងកវែង នាងមានកម្ពស់មិនដល់១ម៉ែត្រកន្លះផង។ នាងក៏បានអស់សំណើចថា “ខ្ញុំចង់មានកម្ពស់ខ្ពស់ ពេលខ្ញុំពាក់ស្បែកជើងកែវខ្ពស់។ តែកម្ពស់ពិតរបស់ខ្ញុំ គឺនៅពេលដែលខ្ញុំពាក់ស្បែកជើងកវែង”។
រូបសម្បត្តិរបស់យើងមិនបានកំណត់ អំពីធាតុពិតរបស់យើងនោះទេ។ តាមពិត ចិត្តរបស់យើងគឺជាកត្តាកំណត់ថា យើងជានរណា? ព្រះយេស៊ូវបានប្រើព្រះបន្ទូលធ្ងន់ៗ ទៅកាន់មនុស្សដែលពូកែធ្វើខ្លួនឲ្យល្អតែសម្បកក្រៅ ដែលមានដូចជា “ពួកផារិស៊ី និងពួកគ្រូក្រឹត្យវិន័យជាដើម”។ ពួកគេសួរព្រះយេស៊ូវថា ហេតុអ្វីបានជាសិស្សរបស់ទ្រង់មិនលាងដៃ មុនពេលបរិភោគអាហារ តាមប្រពៃណីយ៍សាសនារបស់សាសន៍យូដា(ម៉ាថាយ ១៥:១-២)។ ព្រះយេស៊ូវក៏បានសួរពួកគេវិញថា “ឯអ្នករាល់គ្នាវិញ តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទំលាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ?”(ខ.៣)។ បន្ទាប់មក ទ្រង់ក៏បានគូសបញ្ជាក់ថា ពួកគេបានបង្កើតឲ្យមានចំណុចប្រហោងក្នុងក្រឹត្យវិន័យ ដើម្បីឲ្យខ្លួនអាចទទួលផលចំណេញជាមាសប្រាក់ ជាជាងមើលថែឪពុកម្តាយរបស់ខ្លួន(ខ.៤-៦) ជាហេតុធ្វើឲ្យពួកគេធ្វើខុសនឹងឪពុកម្តាយ និងក្រឹត្យវិន័យទី៥(និក្ខមនំ ២០:១២)។
បើយើងងប់ងល់តែនឹងរូបសម្បត្តិ ហើយខំស្វែងរកចន្លោះប្រហោងក្នុងក្រឹត្យវិន័យរបស់ព្រះ នោះមានន័យថា យើងកំពុងតែបំពានមកលើក្រឹត្យវិន័យរបស់ទ្រង់ហើយ។ ព្រះយេស៊ូវមានបន្ទូលថា “ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរប្រមាថ”(ម៉ាថាយ ១៥:១៩)។ មានតែព្រះជាម្ចាស់ទេ…
តើគ្រាន់តែជាថ្ងៃធម្មតាឬ?
លោក វីលៀម ឌីន ហោវេល(William Dean Howells) បាននិពន្ធសៀវភៅរឿង ដែលមានចំណងជើងថា បុណ្យណូអែលជារៀងរាល់ថ្ងៃ ។ ក្នុងសៀវភៅនេះ គាត់បាននិយាយអំពីក្មេងស្រីតូចម្នាក់ ដែលបានទទួលនូវអ្វីដែលគាត់ប្រាថ្នា។ បន្ទាប់ពីឆ្នាំដ៏វែង និងគួរឲ្យធុញថប់ជិតដល់ទីបញ្ចប់ គេរំពឹងចង់ឲ្យថ្ងៃណូអែលមកដល់ ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ នៅថ្ងៃទី៣ ក្តីអំណរក្នុងថ្ងៃណូអែលក៏បានចាប់ផ្តើមរីងស្ងួត នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ មិនយូរប៉ុន្មាន គ្រប់គ្នាក៏បានធុញទ្រាន់នឹងស្ករគ្រាប់។ គេក៏ពិបាករកទិញសាច់មាន់ទើគី តែបើមាន ក៏តម្លៃថ្លៃហួសហេតុដែរ។ គេលែងទទួលអំណោយដោយការដឹងគុណទៀតហើយ ព្រោះអំណោយបានគរដូចភ្នំ នៅគ្រប់ទីកន្លែង។ មនុស្សម្នាក៏បាននិយាយគំរោះគំរើយដាក់គ្នា ទាំងកំហឹង។
តែអរព្រះគុណព្រះអង្គ រឿងនិទានរបស់លោកហោវែល ដែលបានរៀបរាប់ខាងលើ គ្រាន់តែជារឿងនិទាន សម្រាប់រិះគន់មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ យើងពិតជាមានពរខ្លាំងណាស់ ដែលម្ចាស់នៃបុណ្យណូអែល មិនដែលធ្វើឲ្យយើងធុញថប់ ឬជិនណាយឡើយ ទោះយើងបានឃើញព្រះនាមទ្រង់ នៅក្នុងព្រះគម្ពីរទាំងមូលក៏ដោយ។
បន្ទាប់ពីព្រះយេស៊ូវយាងឡើងទៅព្រះវរបិតាទ្រង់វិញ សាវ័កពេត្រុសក៏បានប្រកាស់ដល់ហ្វូងមនុស្ស នៅព្រះវិហារ ក្នុងទីក្រុងយេរូសាឡិមថា ព្រះយេស៊ូវ ជាព្រះ ដែលលោកម៉ូសេបានថ្លែង ក្នុងបទទំនាយរបស់គាត់ថា “ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ”(កិច្ចការ ៣:២២ ចោទិយកថា ១៨:១៨)។ ព្រះជាម្ចាស់បានសន្យាចំពោះលោកអ័ប្រាហាំថា…
សំណួរនៅថ្ងៃបុណ្យណូអែល
មុនពេលប្រតិទិនឈានចូលដល់ខែធ្នូ ការអបអរបុណ្យណូអែលក៏បានចាប់ផ្តើម នៅក្នុងក្រុងខាងជើង ដែលជាក្រុងរបស់ខ្ញុំ។ ខ្ញុំបានឃើញការិយ៉ាល័យសុខាភិបាលមួយកន្លែង មានការតុបតែងដើមណូអែល ដោយយកភ្លើងពណ៌មកចងលម្អ ឲ្យមានពណ៌ចម្រុះ សម្រាប់បញ្ចេញពន្លឺដ៏គួរឲ្យគយគន់នៅពេលយប់។ ហើយខ្ញុំក៏បានឃើញក្រុមហ៊ុនមួយ មានការតុបតែងអគាររបស់ខ្លួន ឲ្យមានរូបរាងដូចកញ្ចប់កាដូបុណ្យណូអែលដ៏ធំសម្បើមមួយ ដែលគេបានវេចខ្ចប់យ៉ាងឆើតឆាយ។ នៅតំបន់នោះ គេឃើញភស្តុតាងនៃការប្រារព្ធពិធីបុណ្យណូអែលស្ទើរគ្រប់ទីកន្លែង ឬយ៉ាងហោចណាស់ ពេលនោះ ជារដូវកាលនៃការផ្សាយពាណិជ្ជកម្ម សម្រាប់ពិធីបុណ្យណូអែល។
អ្នកខ្លះចូលចិត្តការដាក់បង្ហាញដ៏ឆើតឆាយទាំងនោះ។ អ្នកខ្លះទៀតក៏បានគិតថា ការតុងតែងទាំងនោះ គឺត្រូវបានធ្វើឡើង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ។ ប៉ុន្តែ ដែលសំខាន់នោះ គឺយើងមិនត្រូវចោទសួរ អំពីរបៀបនៃការប្រារព្ធពិធីបុណ្យណូអែលនោះឡើយ។ ផ្ទុយទៅវិញ យើងម្នាក់ៗចាំបាច់ត្រូវពិចារណាថា តើការប្រារព្ធបុណ្យណូអែល មានន័យយ៉ាងណាចំពោះយើង។
រយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីព្រះយេស៊ូវបានប្រសូត្រ ទ្រង់បានចោទសួរសិស្សទ្រង់ថា “តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា?”(ម៉ាថាយ ១៦:១៣)។ ពួកគេក៏បានឆ្លើយថា អ្នកខ្លះថា ទ្រង់ជាលោកយ៉ូហានបាទីស្ទ ខ្លះថា ទ្រង់ជាលោកអេលីយ៉ា ឬប្រហែលជាហោរាម្នាក់ទៀត។ បន្ទាប់មក ព្រះយេស៊ូវក៏បានសួរពួកគេផ្ទាល់ខ្លួនម្នាក់ៗថា តើពួកគេគិតថា ទ្រង់ជានរណា?(ខ.១៥)។ លោកពេត្រុស ក៏បានឆ្លើយថា “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(ខ.១៦)។
នៅឆ្នាំនេះ មនុស្សជាច្រើននឹងប្រារព្ធពិធីបុណ្យណូអែល ដោយមិនបានគិតថា បុត្រតូចដែលបានប្រសូត្រនៅថ្ងៃណូអែលដំបូងនោះ ជានរណាឡើយ។ ពេលដែលយើងមានឱកាស យើងអាចជួយពួកគេឲ្យពិចារណា អំពីសំណួរដ៏សំខាន់…
នៅកន្លែងខុស
មានពេលមួយ ស្ពានសម្រាប់ឆ្លងទៅទីក្រុងតេឈិម៉ាន ប្រទេសហ្កាណា ក៏ត្រូវបានទឹកជំនន់កួចនាំយកទៅបាត់ ធ្វើឲ្យប្រជាជននៅតំបន់ក្រូបូថ្មី ដែលនៅត្រើយម្ខាងទៀត នៃទន្លេតាណូ មិនអាចទៅណារួច។ ការថ្វាយបង្គំព្រះនៅព្រះវិហាររបស់លោកគ្រូគង្វាល សាំយ៉ូអែល អាភីយ៉ា(Samuel Appiah) ក៏ជួបបញ្ហាផងដែរ ព្រោះសមាជិកពួកជំនុំជាច្រើនរបស់គាត់ កំពុងតែរស់នៅ ក្នុងតំបន់ក្រូបូថ្មី ដែលស្ថិតនៅត្រើយម្ខាងទន្លេ ពោលគឺពួកគេកំពុងនៅកន្លែងខុស។
ស្ថិតក្នុងពេលដែលមានវិបត្តិនោះ លោកគ្រូសាំយ៉ូអែលក៏បានព្យាយាម ពង្រីកកន្លែងស្នាក់នៅរបស់កុមារ ដើម្បីមើលថែក្មេងកំព្រាបន្ថែមទៀត។ គាត់ក៏បានអធិស្ឋាន។ បន្ទាប់មក ពួកជំនុំរបស់គាត់ក៏បានដាក់ដង្វាយ ដើម្បីបង្កើតកន្លែងថ្វាយបង្គំនៅក្រៅព្រះវិហារ នៅត្រើយម្ខាយទន្លេ ក្នុងតំបន់ក្រូបូថ្មីនោះ។ មិនយូរប៉ុន្មាន ពួកគេក៏បានធ្វើបុណ្យជ្រមុជឲ្យអ្នកជឿថ្មី ក្នុងព្រះនាមព្រះយេស៊ូវ។ ព្រះវិហារថ្មីមួយកន្លែងក៏បានចាក់ឫសនៅទីនោះ។ មិនតែប៉ុណ្ណោះ នៅតំបន់ក្រូបូថ្មី ពួកគេថែមទាំងមានកន្លែងសម្រាប់ក្មេងកំព្រា ដែលកំពុងរង់ចាំកន្លែងស្នាក់នៅ។ ដូចនេះ តាមរយៈពួកជំនុំនេះ ព្រះទ្រង់ក៏បានធ្វើព្រះរាជកិច្ចស្រោចស្រង់ នៅក្នុងពេលដែលមានវិបត្តិ។
ពេលដែលសាវ័កប៉ុលបានធ្លាក់ខ្លួនជាប់ច្រវ៉ាក់ គាត់មិនបានត្អូញត្អែរអំពីស្ថានភាពរបស់គាត់ទេ។ ក្នុងសំបុត្រដ៏មានអំណាច ដែលគាត់បានសរសើរផ្ញើពួកជំនុំ នៅក្រុងភីលីព គាត់បានសរសេរថា “បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ”(ភីលីព ១:១២)។ កាលនោះ សាវ័កប៉ុលបានកត់សំគាល់ឃើញថា ការជាប់ច្រវ៉ាក់របស់គាត់ គឺជាឱកាសនាំ “អ្នកយាមគុក” ឲ្យស្គាល់ព្រះគ្រីស្ទ(ខ.១៣)។ ហើយទន្ទឹមនឹងនោះ ការនេះបានលើកទឹកចិត្តអ្នកដទៃ ឲ្យមានចិត្តក្លាហាននៅក្នុងការផ្សាយដំណឹងល្អនៃព្រះយេស៊ូវផងដែរ(ខ.១៤)។…
សេចក្តីស្រឡាញ់ និងអំណាចចេស្តារបស់ព្រះមិនដែលអន់ថយ
មានការផ្សាយព័ត៌មានមួយ បានហៅថ្ងៃមួយនោះថា “ថ្ងៃដែលមានគ្រីស្ទបរិស័ទស្លាប់ច្រើនបំផុត ក្នុងពេលតែមួយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍”។ ការវាយប្រហារនៅកន្លែងពីរផ្សេងគ្នា មកលើអ្នកថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ កាលពីខែមេសា ឆ្នាំ២០១៧ បានធ្វើឲ្យយើងគិតមិនយល់។ យើងមិនដឹងថា ត្រូវប្រើពាក្យអ្វី ដើម្បីពិពណ៌នា អំពីការបង្ហូរឈាមនៅក្នុងកន្លែងថ្វាយបង្គំព្រះ។ ប៉ុន្តែ អ្នកដែលស្គាល់ទុក្ខលំបាកនេះច្បាស់ អាចជួយពន្យល់យើងបាន។
មនុស្សភាគច្រើន នៅទីក្រុងយេរូសាឡិម ត្រូវបានគេនិរទេស ឬត្រូវគេសម្លាប់ នៅសម័យ ដែលលោកអេសាភនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៧៤។ គាត់បានបង្ហាញចេញនូវចិត្តឈឺចាប់របស់គាត់ នៅក្នុងការពិពណ៌នា អំពីការបំផ្លិចបំផ្លាញព្រះវិហារ ពីសំណាក់ពួកឈ្លានពានដ៏សាហាវព្រៃផ្សៃ។ គាត់ពោលថា “ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោ
នៅកណ្តាលជំនុំរបស់ទ្រង់”(ខ.៤)។ “ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី”(ខ.៧)។
តែអ្នកនិពន្ធបទគម្ពីរទំនុកដំកើងរូបនេះ បានរកឃើញកន្លែងសម្រាប់ឈរ ក្នុងពេលដ៏ពិបាកនោះ ហើយបានលើកទឹកចិត្តយើងថា យើងក៏អាចធ្វើដូចគាត់ផងដែរ។ លោកអេសាភក៏បានពោលទៀតថា “ព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំ តាំងតែពីបុរាណមក ទ្រង់ក៏ប្រោសប្រទានសេចក្តីសង្គ្រោះនៅកណ្តាលផែនដី”(ខ.១២)។ សេចក្តីពិតនេះធ្វើឲ្យលោកអេសាភអាចសរសើរដំកើងអំណាចចេស្តារបស់ព្រះជាម្ចាស់ ទោះបីជានៅពេលនោះ គាត់ហាក់ដូចជាមិនឃើញការសង្រ្គោះរបស់ព្រះជាម្ចាស់ក៏ដោយ។ លោកអេសាភក៏បានអធិស្ឋានថា “សូមទ្រង់យល់ដល់សេចក្តីសញ្ញា …។ ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្តីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ”(ខ.២០-២១)។
មានពេលខ្លះយើងហាក់ដូចជាមិនឃើញមានយុត្តិធម៌ និងសេចក្តីមេត្តាករុណារបស់ព្រះ តែសេចក្តីស្រឡាញ់ និងអំណាចចេស្តារបស់ទ្រង់ មិនដែលអន់ថយឡើយ។ បានជាយើងអាចពោលឡើង…
តើសន្តិភាពនៅឯណា?
កាលពីឆ្នាំ ១៩៨៤ អ្នកការសែតម្នាក់ បានសួរលោក បប់ ឌីលែន(Bob Dylan) ថា “តើលោកនៅតែសង្ឃឹមថា សន្តិភាពនឹងកើតមានដែរឬទេ?” លោកឌីលែនក៏បានឆ្លើយថា “ខ្ញុំមិនសង្ឃឹមថា សន្តិភាពនឹងកើតមានទេ”។ ការឆ្លើយតបរបស់គាត់ បាននាំឲ្យមានការរិះគន់ តែគេមិនអាចបដិសេធន៍បានឡើយថា សន្តិភាព នៅសម័យនោះ គឺគ្រាន់តែជាការស្រមើរស្រមៃប៉ុណ្ណោះ។
ប្រហែល៦០០ឆ្នាំ មុនសម័យព្រះយេស៊ូវយាងមកចាប់កំណើត ពួកហោរាភាគច្រើនកំពុងតែថ្លែងទំនាយថា សន្តិភាពនឹងកើតមាន។ ប៉ុន្តែ ហោរារបស់ព្រះ មិនបានថ្លែងទំនាយដូចនេះឡើយ។ ហោរាយេរេមា បានរំឭកពួកបណ្តាជន អំពីព្រះបន្ទូលព្រះជាម្ចាស់ ដែលបានមានបន្ទូលថា “ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ”(យេរេមា ៧:២៣)។ ប៉ុន្តែ ពួកគេនៅតែមិនអើពើចំពោះព្រះរាជបញ្ជារបស់ព្រះអម្ចាស់ ម្តងហើយម្តងទៀត។ ពួកហោរាក្លែងក្លាយរបស់ពួកគេបានប្រកាស់ច្រំដែលថា សុខសន្តិភាព នឹងកើតមាន(៨:១១)។ ប៉ុន្តែ លោកយេរេមាបានថ្លែងទំនាយ អំពីគ្រោះមហន្តរាយ។ ទីក្រុងយេរូសាឡិមក៏បានដួលរលំ ក្នុងឆ្នាំ៥៨៦ មុនគ្រីស្ទសករាជ។
សុខសន្តិភាពកម្រកើតមានណាស់។ ប៉ុន្តែ នៅក្នុងកណ្ឌគម្ពីរយេរេមា ដែលជាគម្ពីរបទទំនាយ អំពីទុក្ខវេទនា យើងបានរកឃើញព្រះមួយអង្គ ដែលមានសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ។ ព្រះអម្ចាស់ក៏បានប្រាប់រាស្រ្តរបស់ទ្រង់ ដែលចេះតែបះបោរថា ព្រះអង្គបានស្រឡាញ់ពួកគេ ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហើយព្រះអង្គនឹងសង់ពួកគេឡើងវិញ(៣១:៣-៤)។
ព្រះជាម្ចាស់ ជាព្រះនៃសេចក្តីស្រឡាញ់…
កន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង
ខណៈពេលដែលផ្ទះកំពុងតែត្រូវភ្លើងឆាបឆេះ ស្រ្តីដែលជាអ្នកបម្រើក្នុងផ្ទះ ក៏បានប្រញាប់រត់ចេញមកក្រៅ ទាំងភ័យស្លន់ស្លោ។ នាងបានរត់ ដោយស្រែកហៅឈ្មោះជែកគី(Jacky) ដែលជាក្មេងអាយុ៤ឆ្នាំ។
ប៉ុន្តែ ជែកគីមិនបានរត់តាមគាត់ទេ។ មនុស្សម្នាក់ដែលបានឈរមើលហេតុការណ៍នេះ នៅក្រៅផ្ទះ ក៏មានប្រតិកម្មឆ្លើយតបភ្លាមៗ ដោយឡើងឈរពីលើស្មារបស់មិត្តភក្តិរបស់គាត់។ គាត់ក៏បានឈោងទៅរកបង្អួច នៅជាន់លើ ហើយក៏បានទាញជែកគីចុះមកក្រោម ដោយសុវត្ថិភាព។ គ្រាន់តែបានជួយសង្រ្គោះជែកគីភ្លាម ដំបូលផ្ទះក៏បានបាក់ចុះមកក្រោម។ ម្តាយរបស់ក្មេងតូចជែកគី ក៏បាននិយាយថា ជែកគី គឺជា “កន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើង”។ តើអ្នកដឹងទេថា ក្មេងតូចដែលជាកន្ទុយឧសនោះ គឺជាលោកចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែលជាបេសកជន ដ៏ល្បីល្បាញ។
ត្រង់ចំណុចនេះ អ្នកស្រីស៊ូសានណា វេសលី(Susanna Wesly) ដែលជាម្តាយរបស់គាត់ កំពុងតែដកស្រង់ពាក្យសម្តីរបស់លោកសាការី ជាហោរា ដែលបានផ្តល់ឲ្យនូវការបកស្រាយដ៏មានតម្លៃ អំពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់។ ហោរាសាការីបានបកស្រាយ អំពីការបើកសម្តែងដែលខ្លួនបានទទួល យ៉ាងដូចនេះថា អារក្សសាតាំងបានឈរនៅខាងស្តាំលោកយេស៊ួ ដែលជាសម្តេចសង្ឃ ដើម្បីចោទប្រកាន់លោក(៣:១)។ នោះព្រះអម្ចាស់ក៏បានស្តីបន្ទោសសាតាំងថា តើលោកយេសួរមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?(ខ.២)។ ព្រះអម្ចាស់ក៏បានប្រាប់លោកយេសួរថា “អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ” (ខ.៤)។ បន្ទាប់មក ព្រះអម្ចាស់ក៏ប្រទាននូវការជំរុញចិត្ត និងឱកាសដល់គាត់ ដោយបន្ទូលថា “បើឯងនឹងដើរតាមផ្លូវរបស់អញ ហើយរក្សាបញ្ញើររបស់អញ…
ចំណុចសំខាន់នៃរឿងនេះ មិននិយាយអំពីត្រី
មីហ្កាលូ (Migaloo) គឺជាឈ្មោះ ដែលគេបានដាក់ឲ្យត្រីបាឡែនខ្នងកោងមួយក្បាល ដែលគេបានធ្វើការសិក្សា ចងក្រងជាឯកសារសត្វ។ គេបានសង្កេតឃើញវាជាច្រើនដង នៅក្បែរឆ្នេរសមុទ្រ រដ្ឋឃ្វីនលែន ខាងត្បូង នៃប្រទេសអូស្រ្តាលី។ សត្វដ៏ស្អាតអស្ចារ្យនេះ ត្រូវបានគេប៉ាន់ស្មានថា មានប្រវែងជាង១២ម៉ែត្រ គឺជាសត្វដ៏កម្រខ្លាំងណាស់ បានជាប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ ដើម្បីការពារវា។
ព្រះគម្ពីរបានចែងអំពី “ត្រីធំ”មួយក្បាល ដែលកម្រនឹងមានណាស់ បានជាព្រះទ្រង់បានប្រើវា ជាពិសេស ឲ្យលេបហោរាដែលគេចវេសពីការត្រាស់ហៅរបស់ទ្រង់ (យ៉ូណាស ១:១៧)។ គ្រីស្ទបរិស័ទភាគច្រើន បានដឹងអំពីរឿងនេះ។ ព្រះទ្រង់បានបង្គាប់លោកយ៉ូណាស ឲ្យទៅប្រកាស អីពីការជំនុំជំរះ ដល់អ្នកក្រុងនីនីវេ។ ប៉ុន្ដែ លោកយ៉ូណាសមិនចង់ពាក់ព័ន្ធនឹងពួកអ្នកក្រុងនីនីវេទេ ដែលពួកនោះមានកេរ្តិ៍ឈ្មោះសាហាវឃោរឃៅ ចំពោះមនុស្សគ្រប់គ្នា រួមទាំងពួកហេព្រើរផងដែរ។ ដូច្នេះ គាត់ក៏រត់គេច ពីការត្រាស់ហៅ។ គាត់ក៏បានជួបរឿងអាក្រក់។ ពេលសត្វត្រីលេបគាត់ គាត់ក៏បានប្រែចិត្ដ កាលនៅក្នុងពោះត្រីនោះ។ នៅទីបំផុត គាត់ក៏បានថ្លែងព្រះរាជសាររបស់ព្រះជាម្ចាស់ ដល់ពួកអ្នកក្រុងនីនីវេ ហើយពួកគេក៏បានប្រែចិត្ដផងដែរ(៣:៥-១០)។
នេះជារឿងដ៏អស្ចារ្យណាស់ មែនទេ? ប៉ុន្តែ រឿងនេះមិនទាន់ចប់តែត្រឹមហ្នឹងទេ។ ខណៈពេលដែលពួកអ្នកក្រុងនីនីវេប្រែចិត្ត លោកយ៉ូណាសក៏បានរអ៊ូរទាំ។ គាត់អធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ តើមិនមែនជាសេចក្តីនេះឯង ដែលទូលបង្គំបានថា...ទេឬអី? ទូលបង្គំបានដឹងថា ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ…
ទឹកចិត្តរបស់លោកមីកលីយ៉ូ
ពេលដែលលោកប៉ូលីស មីកលីយ៉ូ(Miglio) ត្រឡប់មកការិយាល័យប៉ូលីសវិញ គាត់ក៏បានផ្អែកទៅលើជញ្ជាំង ដោយមានការនឿយហត់ពេក។ មុននោះបន្តិច មានគេទូរស័ព្ទមកប្តឹងពីអំពើហិង្សាក្នុងគ្រួសារ។ ហើយដោយព្រោះតែរឿងក្ដីនេះ គាត់ត្រូវចំណាយពេលអស់ពាក់កណ្ដាលវេណធ្វើការរបស់គាត់។ អំពើហិង្សានោះបណ្តាលឲ្យបុរសដែលជាមិត្តប្រុសត្រូវនគរបាលឃាត់ខ្លួន ចំណែកឯកូនស្រីតូច ត្រូវស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ហើយស្រ្តីជាម្ដាយដែលកំពុងភ័យញ័រ មានការភ័ន្តភាំង ដោយឆ្ងល់ថា ហេតុអ្វីបានជាគាត់ត្រូវជួបរឿងបែបនេះ។ ការប្តឹងតាមទូរស័ព្ទនេះ បានធ្វើឲ្យអំពល់ទុក្ខដល់មន្រ្តីនគរបាលវ័យក្មេងរូបនេះ អស់រយៈពេលយ៉ាងយូរ។
លោកនាយរបស់គាត់បានមានប្រសាសន៍ ដោយក្ដីអាណិតអាសូរថា “ក្នុងរឿងនេះ អ្នកមិនអាចធ្វើអ្វីបានទេ”។ ប៉ុន្តែ វាមិនពិតដូចពាក្យគាត់និយាយទេ។ មន្ត្រីនគរបាលខ្លះ ហាក់ដូចជាអាចទុកការងារចោល នៅពេលដែលដល់ម៉ោងចេញពីធ្វើការ។ ប៉ុន្តែ លោកវិគ មីកលីយ៉ូមិនធ្វើដូច្នោះទេ ជាពិសេសចំពោះករណីដ៏លំបាកមួយនេះ។
ទឹកចិត្តរបស់លោកមីកលីយ៉ូ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូវ។ មានពេលមួយ ពួកសិស្សរបស់ទ្រង់បានមករកទ្រង់ ហើយសួរទ្រង់ថា “តើអ្នកណាធំជាងគេ ក្នុងនគរស្ថានសួគ៌?”(ម៉ាថាយ ១៨:១)។ នៅពេលនោះ ទ្រង់បានហៅកូនក្មេងតូចម្នាក់ មកឯទ្រង់ រួចទ្រង់មានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា “បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ” (ខ.៣)។ បន្ទាប់មក ទ្រង់បានដាស់តឿនយ៉ាងច្បាស់ថា មិនត្រូវឲ្យនរណា ធ្វើឲ្យកូនតូចណាម្នាក់រវាតចិត្តឡើយ(ខ.៦)។ តាមពិតទៅ កូនក្មេងតូចៗពិសេសណាស់ បានជាព្រះយេស៊ូវប្រាប់យើងថា “ទេវតារបស់វា ដែលនៅស្ថានសួគ៌តែងតែឃើញព្រះភក្រ្តព្រះវរបិតាខ្ញុំជានិច្ច ដែលទ្រង់គង់នៅស្ថានសួគ៌” (ខ.១០)។…
មិនឲ្យជាប់នៅក្នុងអតីតកាល
នៅឯកិច្ចពិភាក្សាតុមូលមួយ ស្ដីពីការផ្សះផ្សា មានអ្នកចូលរួមម្នាក់បានថ្លែងយ៉ាងឈ្លាសវៃថា “ចូរកុំធ្វើឲ្យមនុស្ស ជាប់នៅក្នុងពេលអតីតកាលឡើយ”។ គាត់បានសង្កេតឃើញថា ជាទូទៅ មនុស្សយើងច្រើនតែនឹកចាំអំពីកំហុសរបស់គេ ហើយមិនចង់ផ្ដល់ឱកាស ឲ្យគេកែប្រែទេ។
មានពេលជាច្រើនដង នៅក្នុងដំណើរជីវិតរបស់សាវ័កពេត្រុស ព្រះទ្រង់អាច “បង្កក” គាត់ ឲ្យជាប់ក្នុងកំហុស នៅពេលអតីតកាល។ ប៉ុន្តែ ទ្រង់មិនដែលបង្កកគាត់ម្ដងណាឡើយ។ មានពេលមួយ លោកពេត្រុស ដែលជាសាវ័កដ៏ឆេះឆួល ធ្លាប់បាន ប្រាប់ព្រះយេស៊ូវឲ្យធ្វើខុសនឹងព្រះបន្ទូលទ្រង់ ហើយក៏ត្រូវទ្រង់ស្ដីបន្ទោសឲ្យ(ម៉ាថាយ ១៦:២១-២៣)។ ក្រោយមក លោកពេត្រុសក៏បានបដិសេធថា មិនស្គាល់ព្រះគ្រីស្ទ(យ៉ូហាន ១៨:១៥-២៧) រួចព្រះអម្ចាស់ក៏បានស្អាងគាត់ឡើងវិញ(២១:១៥-១៩)។ ហើយគាត់ក៏ធ្លាប់បាន រួមចំណែកនៅក្នុងការបែងចែកជាតិសាសន៍ ក្នុងពួកជំនុំផងដែរ។
បញ្ហានេះបានកើតមានឡើង នៅពេលដែលលោកពេត្រុស (ឬហៅថា កេផាស) បានដកខ្លួនចេញពីពួកសាសន៍ដទៃ (កាឡាទី ២:១១-១២)។ មុននោះបន្តិច គាត់មានទំនាក់ទំនងជាមួយពួកសាសន៍ដទៃ ជាធម្មតា។ ប៉ុន្តែ ពួកសាសន៍យូដាខ្លះបានមកទទូច ឲ្យមានការកាត់ស្បែកជាចាំបាច់ សម្រាប់ពួកអ្នកជឿដល់ព្រះគ្រីស្ទ។ ហេតុនេះហើយ លោកពេត្រុសក៏បានគេចចេញពីពួកសាសន៍ដទៃ ដែលមិនបានកាត់ស្បែក។ ទង្វើនេះបានបង្ហាញឲ្យឃើញការវិលត្រឡប់ដ៏គ្រោះថ្នាក់ ទៅរកក្រឹត្យវិន័យរបស់លោកម៉ូសេ។ សាវ័កប៉ុលក៏បានហៅអាកប្បកិរិយារបស់ពេត្រុសថា “ទង្វើមានពុត" (ខ.១៣)។
ដោយព្រោះតែភាពក្លាហានរបស់លោកប៉ុល នៅក្នុងការកែតម្រង់លោកពេត្រុស បញ្ហានោះក៏បានដោះស្រាយ។ លោកពេត្រុសក៏បន្តធ្វើការងារបម្រើព្រះ…